ថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីរសៀល លោក រីម ឌុលម៉ាន សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ តំណាងឱ្យលោកចៅសង្កាត់ បាន សហការជាមួយមេភូមិ៤ និងអនុភូមិ៤ បានយកអំណោយអង្ករចំនួន២៥ គីឡូក្រាម ទៅជូនគ្រួសារក្រីក្រ ឈ្មោះ អ៊ុក រស់ ភេទស្រីអាយុ៨៦ឆ្នាំ នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#


