រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធករណីប្រជាពលរដ្ឋស្នើសូមដោះស្រាយបញ្ហាដីធ្លី

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធករណីប្រជាពលរដ្ឋស្នើសូមដោះស្រាយបញ្ហាដីធ្លី

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារួមជាមួយ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពី រដ្ឋបាលស្រុកស្រែអំបិល រដ្ឋបាលស្រុកថ្មបាំង រដ្ឋបាលស្រុកបូទុមសាគរ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងរដ្ឋបាលឃុំពាក់ព័ន្ធ លើករណីសំណើរបស់ប្រជាពលរដ្ឋ ស្នើសូមដោះស្រាយបញ្ហាដីធ្លីពាក់ព័ន្ធនឹងក្រុមហ៑ុនស្ករអំំពៅ (ក្រុមហ៊ុន Kok kong plantation co., Ltd និងក្រុមហ៊ុន Kok kong sugar industry co., Ltd)។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា ផ្អែកលើលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងពាក់ព័ន្ធ និងលទ្ធផល ដែលដោះស្រាយកន្លងមក អង្គប្រជុំមានគោលជំហរជារួម គឺមិនទទួលដោះស្រាយបញ្ហាដីធ្លីពាក់ព័ន្ធនឹងដីក្រុមហ៑ុនស្ករអំំពៅនេះទៀតទេ ព្រោះបានដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋរួចរាល់ហើយ និងចំពោះប្រជាពលរដ្ឋ ដែលគ្មានដីពិតប្រាកដ សូមដាក់ពាក្យស្នើសូមដីសម្បទានសង្គមកិច្ច ៕
ថ្ងៃអង្គារ ២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ February 21, 2023

អត្ថបទទាក់ទង