មូលដ្ឋាន​ទិន្នន័យ WordPress មាន​បញ្ហា៖ [Lock wait timeout exceeded; try restarting transaction]
UPDATE `wp_postmeta` SET `meta_value` = '139' WHERE `post_id` = 319920 AND `meta_key` = 'post_views_count'

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រគល់វិញ្ញាបណ្ណបត្រ ISO14001 : 2015 ជូនក្រុមហ៊ុនយ៉ាហ្សាគី នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រគល់វិញ្ញាបណ្ណបត្រ ISO14001 : 2015 ជូនក្រុមហ៊ុនយ៉ាហ្សាគី នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង

លោកអភិបាលរង បានគូសបញ្ជាក់ថា ជាសក្ខីភាពប្រវត្តិសាស្ត្រដែលយើងបានដឹងគ្រប់គ្នា "មានសន្តិភាព មានការអភិវឌ្ឍ" អរគុណសន្តិភាព!  អរគុណនយោបាយឈ្នះឈ្នះ!  ដឹងគុណស្ថាបនិក មគ្គុទ្ទេសឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ! តាងនាមឱ្យថ្នាក់ដឹកនាំខេត្ត និងតំណាងឱ្យលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយបានមកចូលរួមជាមួយ ក្រុមហ៊ុនយ៉ាហ្សាគី ក្នុងកម្មវិធីប្រគល់វិញ្ញបណ្ណប័ត្ត ISO14001:2015 ។ ខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនយ៉ាហ្សាគី បានដែលបានខិតខំក្នុងការដំណើរការងារទាក់ទងនឹងរឿងបរិស្ថាន ដែលជារឿងសំខាន់ក្នុងពេលបច្ចុប្បន្នេះ ហើយបញ្ហារឿងបរិស្ថាននេះ ត្រូវបានថ្នាក់ដឹកនាំ និងក្រសួងបរិស្ថានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងកិច្ចការពារ ថែរក្សាអនាម័យ និងបរិស្ថាន។ បច្ចុប្បន្នទាំងអាជ្ញាធរ មន្ទីរ អង្គភាពជំនាញ អាជីវករ សិស្សានុសិស្ស បានខិតខំយកចិត្តទុកដាក់ក្នុងការថែរក្សាបរិស្ថាននៅតាមមូលដ្ឋានទីប្រជុំជន តំបន់ទេសចរណ៍ និងរមនីយដ្ឋាននានាបានល្អប្រសើរមួយចំនួន ក៏ប៉ុន្តែក៏នៅមានសំរាមមួយចំនួនតាមដងផ្លូវ និងសួនសាធារណៈផ្សេងៗដោយប្រជាជន ក៏ដូចជាអ្នកទេសចរមួយចំនួនតូច មិនបានយកចិត្តទុកដាក់ ជួយគ្នាថែរក្សា និងសំអាតអនាម័យបរិស្ថានឡើយ ដោយគាត់បានបោះចោលពាសវាលពាសកាល និងខ្លះទុកដាក់មិនបានត្រឹមត្រូវ។ កន្លងមកអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរបរិស្ថាន បានរៀចចំធុងសំរាម នឹងមានការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ ដើម្បីឱ្យប្រជាជនបានដឹងពីផលប៉ះពាល់បរិស្ថាន។  ខ្ញុំសង្ឃឹមថាក្រុមហ៊ុនយ៉ាហ្សាគី នឹងជួយផ្សព្វផ្សាយឱ្យបុគ្គលិកកាន់តែមានការយល់ដឹងពីការចោលសំរាម និងជួយគ្នាការពារបរិស្ថានឱ្យកាន់តែប្រសើឡើងផងដែរ ។
ជាថ្មីម្តងទៀត និងជំនួសមុខឱ្យ លោកជំទាវ  មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយករោងចក្រ Sittichai Aongate (ស៊ិតធីឆៃ អនកេត) ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនយ៉ាហ្សាគីទាំងអស់ ដែលបានជួយផ្សព្វផ្សាយឱ្យបុគ្គលិកបានយល់ដឹងពីការទុកដាក់សំរាម ជួយគ្នាការពារបរិស្ថាន និងផ្ដល់ការសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមនឹងមន្ទីរបរិស្ថាន អង្គភាពពាក់ព័ន្ធក្នុងខេត្ត ឱ្យល្អដើម្បីរួមគ្នាទប់ស្កាត់បញ្ហាបរិស្ថានឱ្យបានល្អប្រសើរ។  
ជាទីបញ្ចប់ ខ្ញុំសូមជូនពរនាយករោងចក្រ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់របស់ក្រុមហ៊ុនយ៉ាហ្សាគី ឱ្យមានសុខភាពល្អ ជួបតែសេចក្តីសុខ និងសូមឱ្យក្រុមហ៊ុនយ៉ាហ្សាគីធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនប្រកបដោយភាពជោគជ័យតទៅមុខជានិរន្តន៍ ។  សូមអរគុណ !
ថ្ងៃពុធ ៣ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ February 22, 2023

អត្ថបទទាក់ទង