ដោយមានការណែនាំនិងយកចិត្តទុកដាក់ពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ បានពាំនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ របស់លោកជំទាវប្រគល់ ជូនក្រុមគ្រួសារលោក ចេវ ចំរេីន ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះមួយខ្នង រួមជាមួយសម្ភារមួយចំនួន ស្ថិតនៅភូមិទទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ថ្ងៃពុធ ៣ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ February 22, 2023








