រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង និងមន្រ្តីជំនាញបានជួបពិភាក្សាការងារ ជាមួយក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ស្តីពីសក្តានុពល និងភាពសមស្របនៃការប្រើប្រាស់ដីនៅកម្ពុជា ដើម្បីបង្កើតជាផែនទីសក្តានុពលសម្រាប់ទាក់ទាញអ្នកវិនិយោគ

លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង និងមន្រ្តីជំនាញបានជួបពិភាក្សាការងារ ជាមួយក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ស្តីពីសក្តានុពល និងភាពសមស្របនៃការប្រើប្រាស់ដីនៅកម្ពុជា ដើម្បីបង្កើតជាផែនទីសក្តានុពលសម្រាប់ទាក់ទាញអ្នកវិនិយោគ ដែលមានអ្នកចូលរួមសរុបចំនួន ០៩នាក់ (ស្រី្ត ០៣នាក់)។
ទិន្នន័យនឹងរបាយការណ៍ ដែលមានចងក្រងនឹងចែករំលែក ដល់ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍន៍ស្របនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ អ្នកវិនិយោគនឹងប្រើទិន្នន័យទាំងនេះសម្រាប់ស្វែងយល់ពីសក្តានុពលរបស់ខេត្តកោះកុង  លើការប្រើប្រាស់ដីកសិកម្ម ដីលំនៅដ្ឋាន ដីកសិឧស្សាហ៍កម្ម និងតំបន់ទេសចរណ៍ធម្មជាតិ ប្រកបដោយប្រសិទ្ធិភាព និងគិតគូរខ្ពស់ពីផលប៉ះពាល់ ដល់បរិស្ថានធម្មជាតិ។
ថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ February 23, 2023

អត្ថបទទាក់ទង