រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចូលរួមជាមួយប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា “ ក.អ.ក.” ដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គ.វ.ក និងជាប្រធានប្រតិភូ និងក្រសួងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យការអនុវត្តគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន នៅខេត្តកោះកុង

បណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចូលរួមជាមួយប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា “ ក.អ.ក.” ដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គ.វ.ក និងជាប្រធានប្រតិភូ និងក្រសួងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យការអនុវត្តគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន នៅខេត្តកោះកុង ដែលបានចុះកិច្ចសន្យាជួលកោះ ឆ្នេរ និងរមណីយដ្ឋាននានា ជាមួយរាជរដ្ឋាភិបាល ដើម្បីរៀបចំធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យ និងមានវិធានការចំពោះក្រុមហ៊ុនណាដែលអនុវត្តពុំបានត្រឹមត្រូវតាមខ្លឹមសារកិច្ចសន្យា។ តំបន់កោះក្នុងខេត្តកោះកុង ដែលបានចុះពិនិត្យជាក់ស្តែង មាន កោះទទឹង កោះអំបិល កោះស្មាច់ និងកោះម្នាស់ ក្នុងនោះកោះដែលបានអភិវឌ្ឍន៍ មានកោះអំបិល កោះស្មាច់ និងកោះទទឹង ដោយឡែកកោះម្នាស់ មិនទាន់បានអនុវត្តគម្រោងនៅឡើយទេ ក្នុងនោះឯកឧត្តមប្រធានប្រតិភូ បានសំណូមពរ ដល់តំណាងអ្នកវិនិយោគ ត្រូវអនុវត្តឲ្យស្របតាមកិច្ចសន្យា និងចូលរួមអភិវឌ្ឍន៍ឱ្យបានលឿន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងជាការលើកមុខមាត់វិស័យទេសចរណ៍ខេត្តកោះកុងផងដែរ។
ថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ February 23, 2023

អត្ថបទទាក់ទង