រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ និងចុះពិនិត្យទីតាំងស្នើសូមជួសជុលផ្លូវ១ខ្សែ ប្រវែង ៥ ៣០១ម៉ែត្រ ចូលទៅកាន់ទីតាំងគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិលើផ្ទៃដីទំហំ៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំ និងចុះពិនិត្យទីតាំងស្នើសូមជួសជុលផ្លូវ១ខ្សែ ប្រវែង ៥ ៣០១ម៉ែត្រ ចូលទៅកាន់ទីតាំងគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិលើផ្ទៃដីទំហំ៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ ភូមិសាស្ត្រសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ និង គម្រោងជួសជុលផ្លូវ១ខ្សែទៀត ប្រវែង ៣ ៤៨៣ម៉ែត្រឆ្ពោះទៅកាន់គម្រោងស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ ក្នុងភូមិសាស្ត្រឃុំត្រពាំងរូង ស្រុកកោះកុង ខេង្តកោះកុង ដែលដឹកនាំដោយឯកឧត្តម សុខខេងនវិន្ទ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដែលមានសមាសភាពចូលរួមមកពីប្រតិភូក្រុមកាងារក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ និងតំណាងម្ចាស់សំណើរបានចូលរួម ។
*ជាលទ្ធផលអង្គប្រជុំបានសម្រេចឯកភាព ៖
១-គាំទ្រគម្រោងជួសជុលផ្លូវលំនេះ
២-ក្នុងករណីដែលក្រសួងបរិស្ថាន ឯកភាពជាគោលការណ៍ ម្ចាស់គម្រោងត្រូវ ៖
-រក្សាផ្លូវជាប្រយោជន៍សាធារណៈ
-ត្រូវអនុវត្តតាមគោលការណ៍ របស់ក្រសួងបរិស្ថាន
-ក្នុងដំណើរការសាងសង់ត្រូវមានអ្នកជំនាញច្បាស់លាស់
-ការការពារហូរច្រោះ ទីជំរាល និងមិនត្រូវកាប់ដើមឈើជាដាច់ខាត
-ហាមចាប់សត្វព្រៃ
-សហការ ជាមួយមន្ទីរបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធ
-ត្រូវការពារកុំឱ្យមានការកាប់ទន្រ្ទាន នៅតាមដងផ្លូវដែលទើបសាងសង់
-ម្ចាស់គម្រោងត្រូវបំពេញបែបបទ របស់ក្រសួងបរិស្ថាន និងច្បាប់ជាធរមាន។
ថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ February 23, 2023

អត្ថបទទាក់ទង