រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ សហការជាមួយអាជ្ញាធរភូមិ១ បានចុះផ្សព្វផ្សាយទាំងសៀវភៅធំទម្រង់ទាំង៤ ជូនដល់សិស្សានុសិស្សថ្នាក់ទី ៧.ទី៨ និងទី ៩ នៃសាលាខេមរៈសាមគ្គី ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

ថ្ងៃព្រហស្បតិ ៤កើត ខែ ផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង៧:៤៥ នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ សហការជាមួយអាជ្ញាធរភូមិ១  បានចុះផ្សព្វផ្សាយទាំងសៀវភៅធំទម្រង់ទាំង៤ ជូនដល់សិស្សានុសិស្សថ្នាក់ទី ៧.ទី៨ និងទី ៩ នៃសាលាខេមរៈសាមគ្គី ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។ ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម៖
-/គ្មានគ្រោះថ្នាក់ចរាចរណ៍
(ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍)
ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព កុំវ៉ារឺប្រជែងគ្នាក្នុងស្ថានភាពមានគ្រោះថ្នាក់
-/ជំរុញឲ្យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពនិងអ្នកគ្រប់អាយុ ១៥ឆ្នាំឡើងទៅឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណនៅអធិការក្រុង។
-/អំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុសcovid-19 ជាពិសេសប្រភេទវីរុសបំលែងថ្មីអូរមីក្រុង ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ៣កុំ ៣ការពារ ជាប់ជានិច្ច។
+ដោយមានការចូលរួម:
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៤ រូប កម្លាំងជំនាញចរាចរណ៍ក្រុងមួយរូប
លោកក្រុមប្រឹក្សាសង្កាត់ដងទង់ ១រូប លោក មេភូមិ  ១និងអនុភូមិ
លោកនាយក លោកគ្រូនិងអ្នកគ្រូចំនួន ៦នាក់ សិស្សានុសិស្សចំនួន ១២៦នាក់ស្រី៦០នាក់។
បញ្ចាប់នៅម៉ោង ៨:១៥នាទី ។

#ប្រភពពីរដ្ឋបាលក្រុងខេមភូមិន្ទ#

អត្ថបទទាក់ទង