រដ្ឋបាលឃុំភ្ញីមាស
……………………………………………
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងាររបស់ឃុំ រួមមាន ជំទប់ទី២ កម្លាំងប៉ុស្តិ៍រដ្ឋបាល មេភូមិតានីមេភូមិកៀនក្រឡាញ់ ចូលរួមជាមួយអាជ្ញាធរខេត្ត ដឹកនាំដោយ លោក គង់ ហួត នាយករងទីចាត់ការអន្តរវិស័យ និង លោក ប៉ុល ណារ៉េត ប្រធានការិយាល័យវិនិយោគ
បានចុះសិក្សាគម្រោងមូលនិធិឃុំភ្ញីមាសឆ្នាំ២០២៣ ចំនួន១គម្រោងគឺសាងសង់ផ្លូវបេតុងអាមេចំនួន២ខ្សែ ដែលស្ថិតនៅភូមិតានី និងភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង។
…………………………………
ថ្ងៃព្រហស្បតិ៍៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣


