រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូរសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង តារាងបាល់ទាត់ និងសមិទ្ធផលនានា នៅក្នុងសាលាបឋមសិក្សាស្រែថ្មី ស្ថិតនៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

   លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូរសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង តារាងបាល់ទាត់ និងសមិទ្ធផលនានា នៅក្នុងសាលាបឋមសិក្សាស្រែថ្មី ស្ថិតនៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង។ 

ក្នុងពិធីនោះដែរ លោកអភិបាល បានលើកឡើងថា ការដែលនាំមានកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងសាលារៀន ក្នុងគោលបំណងសំដៅលើកម្ពស់គុណភាពក្នុងវិស័យអប់រំ លោកក៍បានជំរុញឱ្យមានការចូលរួមលេងកីឡាឱ្យបានគ្រប់គ្នាចៀសឆ្ងាយពីគ្រឿងញៀន ឬប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដើម្បីជាការលើកទឹកចិត្តដល់ការអភិវឌ្ឍន៍នៅសាលា លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនសាលាចំនួន ៨០០.០០០រៀល និងលោកគ្រូអ្នកគ្រូក្នុងម្នាក់ៗ៥០.០០០រៀល ក្រុមកីឡាបាល់ទាត់ក្នុង១ក្រុមជូនថវិការ ២០០.០០០រៀល  ក្រុមសម្របសម្រួលកីឡាចំនួន៣នាក់ ក្នុង១នាក់ទទួលបាន៥០.០០០រៀល ផងដែរ។

អ្វីដែលជាសារដ៏មានសារសំខាន់បំផុតរបស់លោកអភិបាលស្រុក បានជំរុញឲ្យដល់ពលរដ្ឋទៅពិនិត្យសុពលភាពអត្តសញ្ញាប័ណ្ណប្រសិនបើផុតកំណត់ប្រើប្រាស់សូមប្រញាប់ទៅបំពេញបែបបទស្នើសុំថ្មីនៅប៉ុស្តិ៍នរដ្ឋបាលគរបាលឃុំ នីមួយៗដែលនៅជិតមូលដ្ឋានបងប្អូន ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

  ថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន 

ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦

ត្រូវនឹងថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2023

វេលាម៉ោង០២:៣០នាទីរសៀល

អត្ថបទទាក់ទង