រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យរកដំណោះស្រាយជូនប្រជានេសាទដែលបានស្នើសូមអន្តរាគមន៍ពាក់ព័ន្ធការបោះបង្គោលស៊ុក្រែងថ្មីក្នុងតំបន់ដែនជម្រកការពាររបស់សហគមន៍ ស្ថិតនៅភូមិស្រែថ្មី និងភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យរកដំណោះស្រាយជូនប្រជានេសាទដែលបានស្នើសូមអន្តរាគមន៍ពាក់ព័ន្ធការបោះបង្គោលស៊ុក្រែងថ្មីក្នុងតំបន់ដែនជម្រកការពាររបស់សហគមន៍ ស្ថិតនៅភូមិស្រែថ្មី និងភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ជំហនៃការដោះស្រាយដោយអ្នកធ្វើវារីវប្បកម្មស៊ុក្រែងធ្វើកិច្ចសន្យានៅមុខអាជ្ញាធរមូលដ្ឋាន សហគមន៍ និងរដ្ឋបាលជលផលដោយដកបង្គោលស៊ុក្រែងដែលបានបោះថ្មីចូលក្នុងដែនជម្រកការពាររបស់សហគមន៍ចេញ ហើយប្រនេសាទ ក៏បានធ្វើកិច្ចសន្យាដោយមិនអោយធ្វើការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងដែនជម្រកការពាររបស់សហគមន៍ស្ថិតនៅក្នុងភូមិស្រែថ្មី និងភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោយពីបានធ្វើកិច្ចសន្យារួចមកក្រុមការងារជាមួយនិងប្រជានេសាទបានចុះទៅដកបង្គោលស៊ុក្រែងដែលបានបោះថ្មីចំនួន ០៤ ទីតាំង ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

==============

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣

ខែកុម្ភៈ 23, 2023

អត្ថបទទាក់ទង