រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យឯកសារពាក់ព័ន្ធមុននិងឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុក ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ និងកិច្ចការចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ដឹកនាំកិច្ចប្រជុំដោយ លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុកដោយមានការចូលរួមពី លោកនាយករងរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យទាំង១៣ចំណុះឱ្យរដ្ឋបាលស្រុក សរុបចំនួន១៥នាក់ស្រី០២នាក់ ។
ដែលមានរបៀបវារៈដូចខាងក្រោម៖
1.ពិនិត្យ និងកែសម្រួលកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៤៤
2.ពិនិត្យ និងកែសម្រួលរបាយការណ៍ស្តីពីការអនុវត្តការងាររដ្ឋបាលស្រុកប្រចាំខែកុម្ភៈ
3.ផ្សេងៗ
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ៥ កើត ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣
ខែកុម្ភៈ 24, 2023
វេលាម៉ោង០៩ៈ០០នាទីព្រឹក