រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រីចុះសួរសុខទុក្ខ និងពិនិត្យមើលពីស្ថានភាពនៃការរស់នៅរបស់គ្រួសារជនមានពិការភាព ដែលមានជីវភាពក្រីក្រជួបការលំបាកខ្លាំង

កោះកុង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៤:៤៥ នាទីល្ងាច លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រីចុះសួរសុខទុក្ខ និងពិនិត្យមើលពីស្ថានភាពនៃការរស់នៅរបស់គ្រួសារឈ្មោះ សួន-ពៅ ភេទស្រី អាយុ ៥០ឆ្នាំ (ជាជនមានពិការភាព) រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានជីវភាពក្រីក្រ ជួបការលំបាកខ្លាំង មន្ទីរក៏បានផ្តល់ជូននូវតម្រូវការចាំដល់គ្រួសារខាងលើមាន÷ អង្ករ ០១បាវ ២៥គីឡូ, ទឹកស៊ីអ៊ីវ ០១ដប, ទឹកត្រី ០១ដប, ប្រេងឆា ០១ដប, ត្រីខ ០១យួរ និងមីម៉ាម៉ា ០១កេស ។

អត្ថបទទាក់ទង