មូលដ្ឋាន​ទិន្នន័យ WordPress មាន​បញ្ហា៖ [Lock wait timeout exceeded; try restarting transaction]
UPDATE `wp_postmeta` SET `meta_value` = '210' WHERE `post_id` = 321092 AND `meta_key` = 'post_views_count'

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំខែ​កុម្ភៈ ឆ្នាំ២០២៣

ស្រុកកោះកុង ៖ ព្រឹកថ្ងៃសុក្រ ៥ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង (គ.ក.ស.ក)​ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែកុម្ភៈ ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ១២រូប ស្រី ០៧រូប នៅសាលប្រជុំសាលាស្រុកកោះកុង។

របៀបវារៈកិច្ចប្រជុំ
១/ចុះបញ្ចីវត្តមាន
២/បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុមនិងអនុម័តរបៀបវារៈ
៣/ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំប្រចាំខែមករា
៤/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ
៥/បញ្ហាប្រឈមដំណោះស្រាយនិងផ្សេងៗ
៦/ផែនការសកម្មភាពបន្ត
៧/បូកសរុបនិងបិទកិច្ចប្រជុំ

អត្ថបទទាក់ទង