រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈឹម គឹមអែម សមាជិកក្រុមប្រឹក្សាឃុំថ្ម ទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារ និងស្មៀនឃុំ ដែលជាគណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ បានរៀបចំ កិច្ចប្រជុំវិភាគ ប្រមូលបញ្ហា តម្រូវការ និងដំណោះស្រាយ សម្រាប់ដំណើរ ការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៤-២០២៦ របស់រដ្ឋបាលឃុំថ្មស

លោកស្រី ឈឹម គឹមអែម សមាជិកក្រុមប្រឹក្សាឃុំថ្មស ទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារ   និងស្មៀនឃុំ ដែលជាគណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ បានរៀបចំ កិច្ចប្រជុំវិភាគប្រមូលបញ្ហា តម្រូវការ និងដំណោះស្រាយ សម្រាប់ដំណើរ   ការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៤-២០២៦ របស់រដ្ឋបាលឃុំថ្មសនៅភូមិស្រែត្រាវ ដែលមានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមចំនួន ៥៦នាក់ ស្រី ២៦នាក់ ។  ក្រោយពីបានបញ្ចប់កិច្ចប្រជុំពិភាក្សា គណៈកម្មាធិការ  បានទទួល ចំនួន ១១ បញ្ហាប្រឈមដើម្បីជ្រើសរើសក្នុងការរៀបចំការកសាងផែនការនៅពេលខាងមុខ។

ប្រភព: រដ្ឋបាលឃុំថ្មស

-------------------------------

ថ្ងៃអាទិត្យ ៧កើត ខែផល្គុន ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ  ២៥៦៦

ត្រូវនឹងថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៣

អត្ថបទទាក់ទង