លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបណ្តុះបណ្តាលពីវិធីសាស្ត្រ (MettScore) ដើម្បីវាយតម្លៃប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានធម្មជាតិសមុទ្រនៅតំបន់កោះកុង ខេត្តកោះកុង
នាយកដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្រ សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) នឹងរៀបចំកិច្ចប្រជុំពិភាក្សាវាយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់កោះកុងក្រៅ និងតំបន់ជុំវិញ មុននឹងចាប់ផ្តើមសិក្សាប្រមូលទិន្នន័យ សម្រាប់រៀបចំជាតំបន់ការពារសមុទ្រ ក្រោមកម្មវិធីគម្រោង BAF ដោយប្រើប្រាស់កម្មវិធី Mett Score ក្នុងគោលបំណងសំខាន់គឺ ដើម្បីពិភាក្សាផ្លាស់ប្ដូរមតិយោបល់ និងចែករំលែកចំណេះដឹង រួមជាមួយបទពិសោធន៍លើពីប្រភេទធនធាន ស្ថានភាពធនធាន បញ្ហាប្រឈម ការប្រើប្រាស់និងគ្រប់គ្រង ពិនិត្យសមាសភាពពាក់ព័ន្ធ និងប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានធម្មជាតិ ក្នុងតំបន់កោះកុងក្រៅ ខេត្តកោះកុង។
នៅសាលប្រជុំមន្ទីរបរិស្ថានខេត្ត។
ថ្ងៃអង្គារ ៩ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ February 28, 2023






