រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការងារចាំបាច់មួយចំនួន

នៅសាលប្រជុំលេខាធិការដ្ឋាន លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានដឹកនាំការប្រជុំស្ដីពី
១/ផ្សព្វផ្សាយផែនការត្រៀមបម្រុង ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ  ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញក្នុងពិធីបញ្ចុះសីមាវិហារ និងសម្ពោធសមិទ្ធិផលនានាក្នុងវត្តជីខលើ ស្ថិតនៅភូមិជីខលើ ឃុំជីខលើ ស្រុកស្រែអំបិល។
២/ការងារត្រៀមទទួល និងសហការ ជាមួយក្រុមអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះត្រួតពិនិត្យការងារអធិការកិច្ចប្រចាំឆ្នាំ។
៣/ការបង្កើតក្រុមការងារតាមដាន និងគ្រប់គ្រងការកសាង ជួសជុលអង្គភាព។
៤/បញ្ហាផ្សេងៗ។
សមាសភាពអញ្ជើញចូលរួមមាន មេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរទាំង៧ និងនាយការិយាល័យចំណុះមេបញ្ជាការ៕
ប្រភព : វ.ទោ ស៊ឹម ពិសី ប្រធានមន្ទីរ
ថ្ងៃអង្គារ ៩ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ February 28, 2023

អត្ថបទទាក់ទង