រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៤៥ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេតប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ លោក លោកស្រីអភិបាលរងស្រុក លោកនាយករងរដ្ឋបាលស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក លោកមេឃុំកោះស្ដេច លោកមេឃុំភ្ញីមាស លោកស្រីសមាជិកក្រុមប្រឹក្សាឃុំព្រែកខ្សាច់ កង័កម្លាំងប្រដាប់អាវុធទាំងបី ស្មៀនឃុំទាំងបី លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យចំណុះសាលាស្រុក ចំពោះរបៀបវារ:រួមមាន៖
១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៤ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកគិរីសាគរ
៣.ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្ដល់សេវារដ្ឋបាលប្រចាំខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២០ និងប្រចាំឆ្នាំ២០២១
៤.ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្ដល់សេវារដ្ឋបាលប្រចាំឆ្នាំ២០២២
៥.ពិភាក្សាលើបញ្ហាប្រឈម និងផ្ដល់ដំណោះស្រាយ
៦.សេចក្តីផ្សេងៗ
នៅសាលប្រជុំសាលាស្រុកគិរីសាគរ ៕
………………………………………………………..
ថ្ងៃអង្គារ ៩ កើត ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣
February 28, 2023















