ថ្ងៃពុធ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោង ១០:៤៥នាទីព្រឹក លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំក្រុមប្រឹក្សាសង្កាត់ និងភូមិ ព្រមទាំងបាននាំយកអង្ករ ១បាវស្មើ៥០គក្រ និង ថវិកាសរុបចំនួន៥៦០,០០០រៀល យកទៅចូលរួមរំលែកទុក្ខដ៍គ្រៀមក្រំ ជាមួយគ្រួសារសព លោក ឱម សុគន្ធ អាយុ៥៤ ឆ្នាំ ទទួលមរណភាព កាលពីថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣ ដោយរោគាពាធ សពបានយកមកតម្កល់ធ្វើបុណ្យទៅតាមប្រពៃណី នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
បញ្ជាក់ ៖ សពត្រូវជាស្វាមីលោកស្រី ម៉េង ប៊ុណ្ណារី សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#



