រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ទទួលបន្ទុកពន្ធនាគារ បានអញ្ជើញចាក់សោបើកប្រអប់ទទួលពាក្យបណ្តឹង ដែលស្ថិតនៅក្នុងទីតាំងពន្ធនាគារខេត្តកោះកុងសម្រាប់ខែធ្នូ ឆ្នាំ២០២២ និងខែមករា ខែកុម្ភៈ ឆ្នាំ២០២៣

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ទទួលបន្ទុកពន្ធនាគារ បានអញ្ជើញចាក់សោបើកប្រអប់ទទួលពាក្យបណ្តឹង ដែលស្ថិតនៅក្នុងទីតាំងពន្ធនាគារខេត្តកោះកុងសម្រាប់ខែធ្នូ ឆ្នាំ២០២២ និងខែមករា ខែកុម្ភៈ ឆ្នាំ២០២៣។

បន្ទាប់ពីការបើកប្រអប់ទទួលពាក្យបណ្តឹង និងកិច្ចប្រជុំពិភាក្សាទទួលបានលទ្ធផលដូចខាងក្រោម ៖
-ការបើកប្រអប់ទទួលពាក្យបណ្តឹងជនជាប់ឃុំក្នុងពន្ធនាគារខេត្តកោះកុង សម្រាប់ខែធ្នូ ឆ្នាំ២០២២ និងខែមករា ខែកុម្ភៈ ឆ្នាំ២០២៣ ទទួលបានពាក្យបណ្តឹងចំនួន៤សំបុត្រ
-ជនជាប់ឃុំរួមចំនួន ៥៣៦នាក់ ស្រី៣១នាក់ អនិតិជន១៨នាក់ ស្រី០០នាក់ ជនបរទេស០៨នាក់ ស្រី២នាក់
-ជាប់បណ្តឹងឧទរណ៍ចំនួន៣១នាក់ ស្រី៤នាក់
-ជាប់បណ្តឹងសាទុក្ខចំនួន ២នាក់ ស្រី០០នាក់
បន្ទាប់ពីការបើកប្រអប់ទទួលពាក្យបណ្តឹងនិងកិច្ចប្រជុំពិភាក្សា ទទួលបានលទ្ធផលដូចខាងក្រោម៖
•ការស្នើសូមជួយដោះស្រាយបញ្ហាទឹក ភ្លើង គឺសូមឱ្យលោកប្រធានពន្ធនាគារ ធ្វើការទំនាក់ទំនងជាមួយ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពន្លឿនឱ្យទាន់សភាពការណ៍ប្រើប្រាស់ក្នុងពន្ធនាគារក្នុងនោះ បានធ្វើការទំនាក់ទំនងទៅប្រធានក្រុមហ៊ុនទឹក ភ្លើងរួចហើយ តែមិនទាន់មានការឆ្លើយតបនោះទេ។
•ការស្នើសូមសៀវភៅសម្រាប់ដាក់ក្នុងបណ្ណាល័យឱ្យជនជាប់ឃុំអាន គឺបានធ្វើការទំនាក់ទំនងតាមរយៈប្រចាំខេត្តកោះកុង ក្រុមការងារអាហាររូបករណ៍របស់សម្តេចតេជោ នៅពេលបាននឹងយកមកប្រគល់ឱ្យ (ប្រភេទសៀវភៅ ប្រលោមលោកអក្សរសិល្ប៍…)។
•សំណើសូមរថយន្តប្រើសម្រាប់នៅពន្ធនាគារថ្នាក់ខេត្តគឺមិនមានលទ្ធភាពក្នុងការផ្តល់ជូនទេ។
•ការស្នើសូមប្រេងសាំងសម្រាប់បេកកម្មគឺនឹងស្នើសូមយោបល់ លោកជំទាវអភិបាលខេត្តមេត្តាពិនិត្យ សម្រេច។
-បន្ទាប់ពីបើកប្រអប់ទទួលពាក្យបណ្តឹងរួចលោកអភិបាលរងខេត្ត បានសំណេះសំណាល ជាមួយទណ្ឌិតដែលកំពុងធ្វើលបក្តាម និងទណ្ឌិតកំពុងធ្វើឥដ្ឋស៊ីម៉ង់ត៍ ឆ្លៀតក្នុងពេលនោះដែរ លោកបានពន្យល់ប្រាប់អំពី សិទ្ធិរបស់ពួកគាត់ ក្នុងការដាក់ពាក្យបណ្តឹងចំពោះទង្វើដែលមិនគប្បីមិនស្របច្បាប់ របស់មន្ត្រី ពន្ធនាគារណាម្នាក់មកលើ ពួកគាត់ដោយពាក្យបណ្តឹងនោះមិនតម្រូវឱ្យដាក់ឈ្មោះអ្នកប្តឹងឡើយ ហើយសំបុត្រនោះទាំងមន្ត្រីពន្ធនាគារ និងរដ្ឋបាលខេត្ត មិនមានសិទ្ធិបើកមើលពាក្យបណ្តឹងទេ គឺមានតែគណៈកម្មាធិការជាតិប្រឆាំង ទារុណកម្មប៉ុណ្ណោះ ដែលមានសិទ្ធិបើកមើលពាក្យបណ្តឹង ដើម្បីពិនិត្យ ដោះស្រាយ៕
ថ្ងៃពុធ ១០ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ March 1, 2023

អត្ថបទទាក់ទង