រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន ដាវុធ ប្រធានមន្ទីរ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចំនួន ១២រូប ដែលបានបញ្ចប់កម្មសិក្សា នៅមន្ទីរសាធរណការ និងដឹកជញ្ជូនខេត្តកោះកុង

ព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតចុះកម្មសិក្សា នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចំនួន ១២រូប (ស្រី ៣រូប) ដែលបានបញ្ចប់កម្មសិក្សារយៈពេល ១ខែ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ និងលោក លោកស្រីប្រធានការិយាល័យជំនាញទាំង០៩។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់និស្សិតចុះកម្មសិក្សាទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួលបានភាពជោគជ័យ និងអាចយកជំនាញរបស់ខ្លួនទៅបម្រើការងារជូនសង្គមជាតិ ទៅថ្ងៃអនាគត និងបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ទទួលបានចំនួន ១២០,០០០រៀល សរុបថវិកាចំនួន ១,៤៤០,០០០រៀល។

បន្ទាប់មកទៀត និស្សិតទាំងអស់ បានគោរពថ្លែងអំណរគុណ ដល់លោកប្រធានមន្ទីរ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដែលបានអនុញ្ញាត និងទទួល ប្រកបដោយការយកចិត្តទុកដាក់ និងសម្រួលរាល់កិច្ចការស្រាវជ្រាវផ្សេងៗ ហើយជាពិសេសគោរពជូនពរថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

TSIPWT2023 #dpwtkk2023

អត្ថបទទាក់ទង