រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកប្រធានការិយាល័យភូមិបាលក្រុង លោក ញ៉ែម យី ចៅរងទី១ សង្កាត់ស្មាច់មានជ័យ ព្រមទាំងលោក លោកស្រីមេភូមិ១ មេភូមិស្មាច់មានជ័យ និងមេភូមិបឹងឃុនឆាង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ស្តីពីការកំណត់បែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង របៀងអភិរក្សជីវចម្រុះជួរភ្នំក្រវាញ និងការរៀបចំផែនការគ្រប់គ្រង ដែនជម្រកសត្វព្រៃតាតៃ

ថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកប្រធានការិយាល័យភូមិបាលក្រុង លោក ញ៉ែម យី ចៅរងទី១ សង្កាត់ស្មាច់មានជ័យ ព្រមទាំងលោក លោកស្រីមេភូមិ១ មេភូមិស្មាច់មានជ័យ និងមេភូមិបឹងឃុនឆាង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ស្តីពីការកំណត់បែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង របៀងអភិរក្សជីវចម្រុះជួរភ្នំក្រវាញ និងការរៀបចំផែនការគ្រប់គ្រង ដែនជម្រកសត្វព្រៃតាតៃ ភូមិសាស្ត្រស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះមានក្នុងគោលបំណង៖

១/ណែនាំពីវិធីសាស្ត្រសិក្សា និងប្រមូលទិន្នន័យ ជីវចម្រុះ និងសេដ្ឋកិច្ចសង្គម ។
២/រៀបចំផែនការចុះសិក្សា និងប្រមូលទិន្នន័យ
៣/វាយតម្លៃធនធានធម្មជាតិ និងការប្រើប្រាស់ក្នុងតំបន់ការពារធម្មជាតិ និង ។
៤/កំណត់តំបន់គ្រប់គ្រង និងស្វែងយល់បន្ថែមពីរបៀបនៃការគ្រប់គ្រងតាមតំបន់នីមួយៗ។


កិច្ចប្រជុំនេះបានរៀបចំឡើងដោយក្រុមការងារក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង