រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរព័ត៌មានខេត្តកោះកុង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៣


លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង នៅថ្ងៃទី០២ ខែមិនា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ដោយមានលោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យអនុការិយាយល័យទាំង៥ និងមន្រ្តីរកិច្ចសន្យាជាច្រើនរូបទៀត។

បន្ទាប់ពីប្រធានការិយាល័យរដ្ឋបាល បានឡើងអាចរាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ រួចមក។
លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មាន បានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មរបស់លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យជំនាញ និងមន្រ្តីរាជការក្រោមឱវាទ។
ជាទិសទៅបន្តសម្រាប់ការអនុវត្តខែថ្មី នេះ លោកបាន ផ្ដល់ការណែនាំឲ្យ ផ្ដល់ការណែនាំឲ្យលោកលោកស្រីប្រធានអនុប្រធាននិងមន្ត្រីទាំងអស់ នៃការឡាយទាំង៥ ត្រូវពង្រឹងសមត្ថភាព យកចិត្តទុកដាក់លើការអនុវត្តការងាររបស់ខ្លួនអោយកាន់តែល្អប្រសើរ ជាពិសេសគឺផែនការនៃការអនុវត្តតាមបច្ចេកវិទ្យាថ្មីដែលយើងត្រូវសិក្សានិងអនុវត្តខែបន្ទាប់។

អត្ថបទទាក់ទង