រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំក្រុមការងារ ចុះបើកវេទិការសាធារណៈស្តីពីគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំនុច នៅសាលាឃុំកោះកាពិ ។

ថ្ងៃព្រហស្បត្តិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០២ ខែមីនា  ឆ្នាំ២០២៣ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ជំនួយការរដ្ឋបាលឃុំ  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរភូមិ ចុះបើកវេទិការសាធារណៈស្តីពីគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំនុច ដែលមានប្រធានបទដូចខាងក្រោម ៖

១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត  ។

២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់  និងបទល្មើសគ្រប់ប្រភេទ ។

៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថា្នក់ចរាចណ៍ ។

៤. គ្មានអំពើអាណាចារ  គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង ។

៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ។

៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ។

៧.  ឆ្លើយតបបានទាន់ពេលវាលាចំពោះគ្រោះមន្តរាយ  និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព ។

ដែលមានសមាសភាពចូលរួមចំនួន១៩នាក់ ស្រី០៦នាក់ នៅសាលាឃុំកោះកាពិ ស្ថិតនៅភូមិ១ ឃុំកោះកាពិ  ស្រុកកោះកុង ខេត្តកោះកុង ៕

អត្ថបទទាក់ទង