លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារ នៃសពលោក ឱម សុគន្ធ ប្រធានការិយាល័យ លូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ត្រូវជាស្វាមីរបស់លោកស្រី ម៉េង ប៊ុណ្ណារី សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ ដែលទទួលមរណភាពកាលពីវេលាម៉ោង ៤:៣០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៥៤ ឆ្នាំ ដោយរោគាពាធ សពត្រូវបានតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋានស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
ថ្ងៃពុធ ១០ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ March 1, 2023



