លោក ក្រូច មៀន ប្រធានមជ្ឈមណ្ឌលការងារខេត្តកោះកុង សហការជាមួយនាយកវិទ្យាល័យកោះស្តេច បានរៀបចំសិក្ខាសាលា ស្តីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា សម្រាប់ប្អូនៗ សិស្សថ្នាក់ទី១១ និងទី១២ សរុបចំនួន ៥០នាក់ ស្រី ២២នាក់ នៅវិទ្យាល័យកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ March 2, 2023



