ថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម៖
១/ ពិនិត្យ ពិភាក្សា និង អនុម័តលើសេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។
២/ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ក្រុម ប្រឹក្សាក្រុងខេមរភូមិន្ទ ។
៣/ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី១២អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។
៤/ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលក្រុង ។
៥/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក មន្ទីរសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងសង្កាត់ ទាំង៣សម្រាប់ខែ កុម្ភៈ ឆ្នាំ២០២៣ ។
៦/ បញ្ហាផ្សេងៗ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

