រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ នៅសាលប្រជុំសាលាស្រុកកោះកុង

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្ដិទី៣ ក្រោមការដឹកនាំលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ ដើម្បីពិនិត្យ និងបូកសរុបលទ្ធផលការងារ និងបញ្ហាប្រឈមប្រចាំខែកុម្ភៈ និងលើកទិសដៅបន្តខែមិនា ឆ្នាំ២០២៣ ព្រមទាំងត្រួតពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន ដែលជាការងាររបស់រដ្ឋបាលស្រុកកោះកុង។

សមាសភាពចូលរួមមាន លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន ឬអនុប្រធាការិយាល័យ អង្គភាពចំណុះសាលាស្រុក បុគ្គលិកមណ្ឌលសុខភាពត្រពាំងរូង លោក លោកស្រីមេឃុំទាំង៤ នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង