ថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និង លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ និងបានផ្តល់វត្ថុអនុស្សាវរីយ៍ ជូនដល់សមាជិកក្រុមប្រឹក្សា មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ជាស្ត្រី ដែលបម្រើការងារនៅរដ្ឋបាលក្រុងខេមរភូមិន្ទ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី ១១២ ទិវាអន្តរជាតិនារី ០៨ មីនា ២០២៣ ក្រោមប្រធានបទ "ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល"។
ពិធីសំណេះសំណាលនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#


















