រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត ឣភិបាលរង នៃគណៈអភិបាលបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំរចនាសម្ព័ន្ធគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់

លោកស្រី អ៉ី នារីនេត ឣភិបាលរង នៃគណៈអភិបាលបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំរចនាសម្ព័ន្ធគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ថា ដោយផ្អែកតាមស្មារតី នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាពេលកន្លងមកនេះ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ក៏ដូចជារដ្ឋបាលខេត្ត បានសង្គេតឃើញថា រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់មួយចំនួនពុំទាន់បានរៀបចំរចនាសម្ព័ន្ធ និងសមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក ឃុំ សង្កាត់ ស្របតាមអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ នៅឡើយ។

ដូចនេះ កិច្ចប្រជុំស្តីពីការរៀបចំរចនាសម្ព័ន្ធគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លើយតបទៅនឹងចំណុចខ្វះខាតខាងលើ រួមជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវការទទួលខុសត្រូវច្បាស់លាស់ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅក្រុង ស្រុក ឃុំ សង្កាត់។
 
ជាមួយគ្នានេះ កិច្ចប្រជុំនាពេលនេះ មិនត្រឹមតែជាការឆ្លើយតបទៅនឹងចំណុចខ្វះខាតខាងលើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការមួយក្នុងការជជែកពិភាក្សារួមគ្នា ដើម្បីចែករំលែកបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងស្វែងរកបញ្ហាប្រឈមដែលកើតមានឡើង រួមជាមួយនឹងដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងការបង្កើននូវកិច្ចសហការគ្នាឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕
ថ្ងៃសុក្រ ១២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ March 3, 2023

អត្ថបទទាក់ទង