រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យិន យួត ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះស្រង់បញ្ហា តម្រូវការ និងដំណោះស្រាយ សម្រាប់ដំណើរការការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ឃុំអណ្តូងទឹក

លោក យិន យួត ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះស្រង់បញ្ហា តម្រូវការ និងដំណោះស្រាយ សម្រាប់ដំណើរការការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ឃុំអណ្តូងទឹក ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីលោកប្រធានសហគមន៍ឆាយ១២ជាន់មេភូមិ និងប្រជាពលរដ្ឋទាំង២ភូមិ អណ្តូងទឹក និងជីមាល សរុប៦៧នាក់ ស្រី៣០នាក់ ក្នុងនោះមានយុវជនសរុប១៩នាក់ ស្រី១១នាក់ ។

ឆ្លៀតក្នុងឱកាសនោះដែរលោក យិន យួត ជំទប់ទី១ បានមានមតិបន្ថែមឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើ៤ចំនុចសំខាន់ៗដូចជា៖

- ការធ្វើអត្តសញ្ញាណប័ណ្ណ និងការប្តូរ អ.ខ អស់សុពលភាព

- ការចាក់វ៉ាក់សាំងដូសក្នុងមូលដ្ឋាន និងដូសជម្រុញ

- ការយកចិត្តទុកដាក់ និងការពារកុំឲ្យមានគ្រោះអគ្គីភ័យជាយថាហេតុ

- ការយកចិត្តទុកដាក់លើការប្រលែង គោ ក្របី 

ប្រភព:រដ្ឋបាលឃុំអណ្តូងទឹក

-------------------------------------

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣

March 2, 2023

អត្ថបទទាក់ទង