រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីចុះសួរសុខទុក្ខ និងចែកកញ្ចប់អាហារចំនួន ១០០ គ្រួសារ

ថ្ងៃអាទិត្យ ១៤កើត ខែផល្គុន  ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥  ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីចុះសួរសុខទុក្ខ និងចែកកញ្ចប់អាហារចំនួន ១០០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖
អង្ករ១០kg ទឹកសៀវអុី១ដប មី២កញ្ចប់ ត្រីខ២កំប៉ុងសរុបថវិកា១.៥០០ដុល្លារ  ជាការឧបត្ថម្ភរបស់អង្គការដារ៉ុលអាឃីរ៉ោះកម្ពុជា និងប្រគល់ផ្ទះចំនួន៣ខ្នង សរុបជាថវិកា៦.៦០០ដុល្លារ ជាការឧត្ថមរបស់អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ ដែលស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្រោមអធិបតីភាព ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមគណៈប្រតិភូអមដំណេីរ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត លោក យក់ សង្វាត ប្រធានមន្ទីរការងារខេត្ត គណៈអុីមាំខេត្ត គណៈចលនាសាសនិកឥស្លាមខេត្ត យុវជន ស.ស.យ.កខេត្ត សមាជិក សមាជិកាសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និង អាជ្ញាធរសង្កាត់ ភូមិ។
ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណសូរ៉ាវភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង