រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២

ទិវាអន្តរជាតិនារី៨មីនា ៖ ព្រឹកថ្ងៃចន្ទ ១៥ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងបានផ្តល់នូវវត្ថុអនុស្សាវរីយ៍ដើម្បីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ប្រកបដោយបរិកាសរីករាយ។ #ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ #dpwtkk2023

អត្ថបទទាក់ទង