រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាង ស៊ី​ណេត អភិបាល​រងស្រុក​ ដឹកនាំ​មន្ត្រី​សាលាស្រុកចុះពិនិត្យទីតាំងស្នើសុំឈូសឆាយពង្រាយ និង​ចាក់បំពេញអាចម៌ដីសម្រាប់ធ្វើផ្លូវចាប់ពីវិថីសាយភូថង ដល់ផ្លូវបំបែកភូមិប្រៃរហូត ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​

ដោយមាន​ការ​ចាត់តាំង​ពីរដ្ឋបាលស្រុកបូទុមសាគរ បានចាត់លោក សាង ស៊ី​ណេត អភិបាល​រងស្រុក​ ដឹកនាំ​មន្ត្រី​សាលាស្រុកចុះពិនិត្យទីតាំងស្នើសុំឈូសឆាយពង្រាយ និង​ចាក់បំពេញអាចម៌ដីសម្រាប់ធ្វើផ្លូវចាប់ពីវិថីសាយភូថង ដល់ផ្លូវបំបែកភូមិប្រៃរហូត ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​។ ក្រុមការងារ​ពិនិត្យ​ឃើញ​ថា​ទីតាំង​ស្នើសុំ​ឈូស​ឆាយ​ពង្រាយ និង​ចាក់បំពេញអាចម៌ដីសម្រាប់ធ្វើផ្លូវនេះ បានចាក់ដីធ្វើផ្លូវរួចរាល់ហើយ ហើយទីតាំងផ្លូវនេះជាដីដែលប្រជាពលរដ្ឋបរិចាកអោយ។​

ក្រុមការងារ​បានស្នើអោយម្ចាស់សំណើជួយធ្វើទឹកចំនួន១ ដើម្បី​កុំអោយ​ស្ទះផ្លូវទឹកនារដូវវស្សា។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

==============​===​

ថ្ងៃចន្ទ ១៥ កើត ខែផល្គុន ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣

ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

March 6, 2023

អត្ថបទទាក់ទង