រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ទួត ហាទីម៉ា អភិបាលនៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាពុទ្ធាភិសេក និងកាត់ខ្សែបូសម្ពោធសមិទ្ធផលនានា នៅវត្តឯកមន្ត្រីសិរីមង្គល(ហៅវត្តចំការចេក)

លោកស្រី ទួត ហាទីម៉ា អភិបាលនៃគណៈអភិបាលស្រុកថ្មបាំង បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាពុទ្ធាភិសេក និងកាត់ខ្សែបូសម្ពោធសមិទ្ធផលនានា នៅវត្តឯកមន្ត្រីសិរីមង្គល(ហៅវត្តចំការចេក) ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជូនចាស់ជរានូវសម្ភារ និងថវិកាមួយចំនួន។ ចំនែកសិស្សានុសិស្សទទួលបានកាតាបសិក្សាមួយ។

ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣

អត្ថបទទាក់ទង