រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកអ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ ប៉ុស្ដិ៍នគរបាលឃុំ ចូលរួមរំលែកទុក្ខ គ្រួសារសព លោកយាយ ស្វាយ ហង្ស

តាតៃក្រោម,ថ្ងៃអង្គារ ១រោច ខែផល្គុនឆ្នាំ ខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ លោកអ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ ប៉ុស្ដិ៍នគរបាលឃុំ លោក ខៀវ ខ្មៅ តំណាងសហគន៍តំបន់ការពារធម្មជាតិតាតៃ ព្រមទាំងបានចូលរួមថវិការដ្ឋបាលឃុំចំនួន ២២០,០០០រៀល និងថវិកាសហគមន៍ ចំនួន ១០០,០០០រៀល ដើម្បីរំលែកទុក្ខគ្រួសារនៃសព លោក យាយ ស្វាយ ហង្ស ភេទស្រី អាយុ ៦៤ឆ្មាំ ដែលបានទទួលមរណៈភាព ដោយសារជម្ងឺផ្លូវដង្ហើម នៅវេលាម៉ោង ៨.៣០នាទីព្រឹក ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម សពត្រូវបានគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីសាសនា ក្នុងវត្តពោធិគិរីមនោរម្យ ហៅវត្តតាមតៃភូមិដូង ។

       

អត្ថបទទាក់ទង