រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង​ បានចុះធ្វើការពិនិត្យ តាមដានការងារមួយចំនួន របស់រដ្ឋបាលឃុំតាតៃក្រោម

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ យោងតាមចាត់តាំងរបស់​រដ្ឋបាលស្រុកកោះកុង លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង បានចុះធ្វើការពិនិត្យលើការងារនានា ជាពិសេស ដំណើរការនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល និងការកសាងកម្មវិធីអភិវឌ្ឍរយៈពេល៥ឆ្នាំ របស់ក្រុមប្រឹក្សាឃុំតាតៃក្រោម អាណត្តិទី៥ ដែលរដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលស្រុកកោះកុង បានបណ្តុះបណ្តាល ផ្សព្វផ្សាយ និងប្រជុំណែនាំនាពេលកន្លងមក ដើម្បីបង្កើននូវប្រសិទ្ធភាព និងធានាបានគណនេយ្យភាព ក្នុងការរៀបចំស្របតាមការណែនាំ ស្តីពីដំណើរការនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) និងការកសាងកម្មវិធីអភិវឌ្ឈរយៈពេល ៥ឆ្នាំ(២០២៣-២០២៧) នៅសាលាឃុំតាតៃក្រោម។

សមាសភាពចូលរួមមានលោកមេឃុំត្រពាំងរូង ជំទប់ទី១ ជំទប់ទី២ ស្មៀនឃុំ និងជំនួយការហិរញ្ញវត្ថុ និងជំនួយការរដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង