រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន៥០ គ្រួសារ

ថ្ងៃអង្គារ ១រោច ខែផល្គុន  ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ២:០០នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន៥០ គ្រួសារ ។ ក្នុង១គ្រួសារទទួលបានអំណោយរួមមានរឿងឧបភោគបរិភោគដូចជា អង្ករ ១០គីឡូ  ស្ករស១គីឡី  ប្រេងឆា១ដប ទឹកសុីអ៉ីវ១ដប  ទឹកត្រី១ដប មី៥កញ្ចប់ ត្រីខ២កំប៉ុង សរុបជាថវិកាចំនួន ៧៥០ដុល្លារអាមេរិក ។ អំណោយទាំងនោះបានមកពីសប្បុរសជនផ្តល់តាមរយៈសមាគមមនុស្សធម៌ ដារុលអាគីរ៉ោះកម្ពុជា ដឹកនាំដោយលោក យូសុះ មុស្លីមីន ។
ពិធីបានអញ្ជើញចូលជាភ្ញៀវកិត្តិយសរួមមាន៖ លោក លឹម ឌី ចៅសង្កាត់ដងទង់ លោក សុខ សេង មេភូមិ៤ នឹងអនុភូមិ៤ លោក ម៉ាត់ មូ តំណាងឱ្យអុីមាំខេត្តកោះកុង  លោក ឡឹប កត្តារី  ប្រធានកិត្តិយសសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ខេត្តកោះកុង ។
ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណសូរ៉ាវភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង