រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តកោះកុង បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជាអំពូលសូឡា ៥ឈុតបន្ថែម មកជូនលោកមេភូមិតាចាត និងលោកប្រធានប៉ុស្តិ៍សុខភាពទួលគគីរ ដែលបានស្នើសូម

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តកោះកុង បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជាអំពូលសូឡា ៥ឈុតបន្ថែម មកជូនលោកមេភូមិតាចាត និងលោកប្រធានប៉ុស្តិ៍សុខភាពទួលគគីរ ដែលបានស្នើសូម។

លោកអភិបាលរងខេត្ត បានពាំនាំការសាកសួរសុខទុក្ខបងប្អូប្រជាពលរដ្ឋទាំងអស់ពីសំណាក់ឯកឧត្តមបណ្ឌិត និងលោកជំទាវ ដែលរស់នៅភូមិតាចាតនេះ ប្រសិនបើបងប្អូនមានបញ្ហាសុខភាព សូមអញ្ជើញមកពិគ្រោះយោបល់ ពិនិត្យ និងព្យាបាលនៅប៉ុស្តិ៍សុខភាពថ្មីនេះ ក្នុងករណីដែលបុស្តិ៍សុខភាព មិនអាចរាប់រងបាន សូមបងប្អូនរួសរាន់ទៅមន្ទីរពេទ្យបង្អែកខេត្ត ដោយការធ្វើដំណើរប្រើរយៈពេលខ្លី ដោយមានផ្លូវល្អ មួយវិញទៀតសូមលោកមេភូមិជំរុញការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទទួលវាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងពិនិត្យមើលអត្តសញ្ញាណក្រែងខូចខាត រឺហួសសុពលភាពជាដើម ត្រូវរួសរាន់ទៅធ្វើថ្មី ដើម្បីប្រើប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
ថ្ងៃពុធ ២ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ March 8, 2023

អត្ថបទទាក់ទង