មូលដ្ឋាន​ទិន្នន័យ WordPress មាន​បញ្ហា៖ [Lock wait timeout exceeded; try restarting transaction]
UPDATE `wp_postmeta` SET `meta_value` = '175' WHERE `post_id` = 325181 AND `meta_key` = 'post_views_count'

រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកោះកុង បានធ្វើបដិសណ្ឋារកិច្ចក្រុមអនុព័ន្ឌយោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំបញ្ជាការដ្ឋាន

ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកោះកុង បានធ្វើបដិសណ្ឋារកិច្ចក្រុមអនុព័ន្ឌយោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំបញ្ជាការដ្ឋាន។

លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានធ្វើបដិសណ្ធារកិច្ចស្វាគមន៍ដំណើរទស្សនៈកិច្ចសិក្សារបស់ក្រុមអនុព័ន្ធយោធាបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយលោកវរសេនីយ៍ឯក រីហ្សែល អនុព័ន្ធយោធាប្រទេសឥណ្ឌូនេស៊ី នៅសាលប្រជុំបញ្ជាការដ្ឋាន។
ថ្លែងក្នុងឱកាសនោះដែរលោកមេបញ្ជាការ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមប្រតិភូ និងផ្តល់ឱកាសអោយក្រុមអនុព័ន្ធ ដើម្បីសាកសួរពាព័ន្ធកិច្ចការផ្សេងៗ របស់កងឯកភាព។
ជាកិច្ចបន្តលោកប្រធានប្រតិភូ បានសម្តែងនូវទឹកចិត្តសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះលោកមេបញ្ជាការ ដែលបានផ្តល់ពេលវេលាឱ្យលោក និងក្រុមប្រតិភូបានមកសិក្សាស្វែងយល់កិច្ចការខ្លះៗរបស់អង្គភាព និងបានផ្តល់ឱកាសឱ្យក្រុមប្រតិភូបានសាកសួរ ព្រមទាំងបានការបកស្រាយយ៉ាងច្បាស់លាស់ពីលោកមេបញ្ជាការ។
ជាកិច្ចបញ្ចប់ក្រុមការងារ និងលោកមេបញ្ជាការកងឯកភាព បានថ្លែងអំណរគុណ និងជូនពរគ្នាទៅវិញទៅមក ព្រមទាំងបានថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍ផងដែរ៕
ថ្ងៃពុធ ២ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ March 8, 2023

អត្ថបទទាក់ទង