លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងធ្វើបង្គាក្រៀម និងធនាគារក្តាមសេះ ព្រមទាំងបានលែងកូនក្តាមសេះ ដោយមានការចូលរួមពីលោកស្រីអនុប្រធានមន្ទីរ និងលោកនាយខណ្ឌជលផល ព្រមទាំងមន្រ្តីមួយចំនួនរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រីតំណាងអង្គការ FAO ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង ។
ថ្ងៃព្រហស្បតិ៍ ៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ March 9, 2023


















