រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវរសេនីយ៍ឯក ភាព កុសល មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញប្រគល់ថវិកាបេឡារណៈសង្គ្រោះ ជូនដល់គ្រួសារនៃសពលោក សន សៃ (និវត្តន៍ជន)ជាសមាជិកស អ ក នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកវរសេនីយ៍ឯក ភាព កុសល មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណៈកម្មាធិការស អ ក ខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានស អ ក ខេត្ត អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត ប្រធាន អនុប្រធានគណកម្មាធិការស អ ក ក្រុងខេមរភូមិន្ទ ប្រធានកិត្តិយសស អ កសង្កាត់ស្មាច់មានជ័យ ប្រធានសាខាស អ កសង្កាត់ស្មាច់មានជ័យនឹង អាជ្ញាធរដែនដី បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភាររួមមានដូចខាងក្រោម
១/ ថវិកាបេឡារណៈសង្គ្រោះចំនួន ៤លានរៀល។
២/ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិតិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល ។
៣/ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណកម្មាធិការស អ កខេត្តកោះកុង បានឧបត្ថម្ភអង្ករចំនួន ០២បាវតូច ស្មេី ៤៥គីឡូគ្រាមទឹកត្រី ១កេស ទឹកស៊ីអុីវ ១កេស និងមី ១កេសតូច។
៤/អនុប្រធានស អ កខេត្ត ឧបត្ថម្ភថវិកាចំនួន ២០មុឺនរៀល។
៥/លោកស្រីផឹង ពិសីចៅសង្កាត់ ជាប្រធានកិត្តិយសស អ កចៅសង្កាត់ស្មាច់មានជ័យបានឧបត្ថម្ភថវិកាចំនួន ១០មុឺនរៀល។
៦/លោក សំរិទ្ធ ខេន មេភូមិបឹងឃុនឆាង បានឧបត្ថម្ភងបានថវិកាចំនួន ៥មុឺនរៀល។
បានប្រគល់ជូនដល់គ្រួសារនៃសពលោក សន សៃ (និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕
ថ្ងៃព្រហស្បតិ៍ ៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ March 9, 2023

អត្ថបទទាក់ទង