រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ពេជ្រ សិលា អភិបាលរងស្រុក ដឹកមន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន អញ្ជើញចូលរួមអមដំណើរលោកស្រី អុី នារីនេត អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោកនាយខណ្ឌជលផល ព្រមទាំងមន្រ្តីមួយចំនួនរបស់មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ តំណាងអង្គការ FAO អាជ្ញាធរឃុំ ភូមិ តំណាងសហគមន៍ បានចុះពិនិត្យទីតាំងផលិតបង្គាក្រៀម និងធនាគារក្តាមសេះ ព្រមទាំងបានលែងកូនក្តាមសេះ​ ក្នុងគោលបំណងអភិរក្សធនធានក្តាមសេះ

តាមការចាត់តាំងរបស់លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុក លោក ពេជ្រ សិលា អភិបាលរងស្រុក ដឹកមន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន អញ្ជើញចូលរួមអមដំណើរលោកស្រី អុី នារីនេត អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោកនាយខណ្ឌជលផល ព្រមទាំងមន្រ្តីមួយចំនួនរបស់មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ តំណាងអង្គការ FAO អាជ្ញាធរឃុំ ភូមិ តំណាងសហគមន៍ បានចុះពិនិត្យទីតាំងផលិតបង្គាក្រៀម និងធនាគារក្តាមសេះ ព្រមទាំងបានលែងកូនក្តាមសេះ​ ក្នុងគោលបំណងអភិរក្សធនធានក្តាមសេះ និងសិក្សាពីសិប្បកម្មផលិតបង្គារក្រៀមរបស់ប្រជាពលរដ្ឋស្តីអំពីវិធីសាស្ត្រផលិត ការកែច្នៃវេចខ្ចប់ និងព័ត៌មានទីផ្សានៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ 

----------------------------------------

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែផល្គុន ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣

អត្ថបទទាក់ទង