រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធ នឹងការគ្រប់គ្រង ចាត់ចែង ប្រើប្រាស់ដីសម្បទានសង្គមកិច្ច ក្នុងភូមិសាស្ត្រខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធដីសម្បទានសង្គមកិច្ចស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង ដែលមានសមាសភាពចូលរួមពីលោក សុខ សុទ្ធី អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធបានចូលរួម។
*ក្នុងកិច្ចពិភាក្សាផ្តោតសំខាន់លើទីតាំងដីសម្បទានសង្គមកិច្ចចំនួនបីកន្លែង
-ស្រុកបុទុមសាគរ ទំហំ ៦៩១,១៤ហិកតា
-ស្រុកកោះកុង ទំហំ ១ ៣១១,៨៧៣ហិកតា
-ស្រុកថ្មបាំង ទំហំ ៤៧៧,៣៦ហិកតា។
ក្នុងទីតាំងដីទាំងបីខាងលើ មានពីរស្រុកបានចុះបញ្ជីរួចហើយ និងមួយស្រុកទៀតកំពុងដំណើរការចុះបញ្ជី។
*បន្ទាប់ពីសមាជិកអង្គប្រជុំបានចូលរួមផ្តល់យោបល់រួចមក លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអង្គប្រជុំបានឯកភាព៖
-ប្រគល់ជូនលោក សុខ សុទ្ធី អភិបាលរងខេត្តនិងមន្រ្តីជំនាញនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកោះកុងធ្វើការសិក្សាប្លង់ដឺម៉ាសទីតាំងដីសម្បទានសង្គមកិច្ចនៅស្រុកកោះកុង ទំហំ១៣១១,៨៧៣ហិកតា និងស្រុកថ្មបាំងទំហំ៤៧៧,៣៦ហិកតាឱ្យបានច្បាស់លាស់
-ជូនលោកប្រធានសមាគមអតីតយុទ្ធជន ពិនិត្យអត្តសញ្ញាណអំពីគ្រួសារ ដែលជាមុខសញ្ញាត្រូវទទួលដីសម្បទានសង្គមកិច្ចឱ្យបានច្បាស់លាស់។
-ជូនលោកអភិបាលស្រុកបុទុមសាគរធ្វើការពិនិត្យឲ្យបានច្បាស់អំពីចំនួនគ្រួសារបានចូលទ្រ្ទានកាន់កាប់ក្នុងទីតាំងដីសម្បទានសង្គមកិច្ចនៅស្រុកបុទុមសាគរ
-កិច្ចប្រជុំលើកក្រោយនឹងត្រូវកំណត់យកក្នុងខែឧសភាឆ្នាំ២០២៣ខាងមុខ៕
ថ្ងៃព្រហស្បតិ៍ ៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ March 9, 2023

អត្ថបទទាក់ទង