លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យ ធនាគារក្តាមសេះ ព្រមទាំងបានលែងកូនក្តាមសេះ និងការចិញ្ចឹមខ្យងត្រដិតបែបធម្មជាតិ ព្រមជាមួយការចុះពិនិត្យមើលតំបន់ដែនជម្រកសុវត្ថិភាពត្រីកាម៉ុង ជាមួយលោកស្រីអនុប្រធានមន្ទីរ និងលោកនាយខណ្ឌជលផល ព្រមទាំងមន្រ្តីមួយចំនួន របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រីតំណាងអង្គការ FAO ព្រមទាំងអាជ្ញាធរមូលដ្ឋាន ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃព្រហស្បតិ៍ ៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ March 9, 2023


















