ថ្ងៃពុធ ៩រោច ខែ ផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោង ២ៈ០០នាទីរសៀល លោក ឆុង ថាវ៉ន និង លោក ទឹម រិទ្ធ មេភូមិស្ទឹងវែង ព្រមទាំងជំនួយការភូមិ បានចូលរួមជាមួយសមាគមមនុស្សធម៍ដារុលអាឃីរ៉ោះកម្ពុជា បានចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រហើយ និងចាស់ជរាចំនួន ១៥គ្រួសារ អំណោយទាំងនោះបានមកពីសប្បុរសជនផ្តល់តាមរយៈសមាគមមនុស្សធម៌ ដារុលអាគីរ៉ោះកម្ពុជា ដឹកនាំដោយលោក យូសុះ មុស្លីមីន ។ ក្នុងនោះមានភូមិស្ទឹងវែងចំនួន៨គ្រួសារ និងភូមិព្រែកស្វាយចំនួន៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១០គីឡូក្រា ; ស្ករស១គីឡូក្រាម ; ប្រេងឆា១គីឡូក្រាម ; ទឹកត្រី១គីឡូក្រាម ; ទឹកស៊ីអ៊ីវ១គីឡូក្រាម ; មី៥កញ្ចប់ ; ត្រី ខ២កំប៉ុង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






