សាខា កក្រក ខេត្តកោះកុង ៖នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ដោយមានការគិតគូរ និងចង្អុលបង្ហាញពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជា ខេត្តកោះកុងបានចាត់ឱ្យ លោក ឡុច ភិរ័ក្ស នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការជាមួយលោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខាស្រុកស្រែអំបិល អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល មន្ត្រីការិយាល័យ ចរាចរណ៍ផ្លូវគោក លោកគ្រូទីប្រឹក្សាយុវជន លោកនាយកសាលា អាជ្ញាធរឃុំស្រែអំបិល បានអញ្ជើញជាអធិបតីចូលរួមបេីកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក រយះពេល១ថ្ងៃ ស្តីពី ហានិភ័យនៃការបេីកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការប្រើប្រាស់ល្បឿន ការវ៉ាជែង សិទ្ធអាទិភាពក្នុងការបើកបរ ជូនដល់យុវជនកាកបាទក្រហមកម្ពុជា និងក្មួយៗសិស្សានុសិស្សប្រចាំវិទ្យាល័យស្រែអំបិល ចំនួន ៦០នាក់ (ស្រី៣៣នាក់) ស្ថិតនៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
ជាកិច្ចចាប់ផ្តើម ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខា មាន ប្រសាសន៍ ថាសព្វថ្ងៃដោយមើលឃើញពីបញ្ហាប្រឈមនេះ កាកបាទក្រហមកម្ពុជា បានរៀបចំវគ្គនេះឡើង ក្នុងគោល បំណងឲ្យអ្នកចូលរួមទាំងអស់ ទទួលបាននូវចំណេះដឹងស្តីពីសុវត្ថិភាពចរាចរណ៍ និងការកសាងផែនការ សុវត្ថិភាពចរាចរណ៍នៅថ្នាក់ឃុំ ហើយក្រោយពីបញ្ចប់វគ្គនេះទៅ អ្នកចូលរួមទាំងអស់នឹងយកចំណេះដឹង ដែលទទួលបាន ទៅបណ្តុះបណ្តាលបន្តដល់យុវជន នៅតាម សាលា គោលដៅរបស់ខ្លួន ស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងធានាថាផែនការ សុវត្ថិភាពចរាចរណ៍នេះ ត្រូវបាន យកអនុវត្ត ដើម្បីលើកកម្ពស់ការងារសុវត្ថិភាពចរាចរណ៍នៅតាមមូលដ្ឋាន សំដៅកាត់បន្ថយចំនួនអ្នក ស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ដើម្បីរួមគ្នាប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ឲ្យទៅជា ប្រទេសមួយមានសុវត្ថិភាពចរាចរណ៍ដ៏គួរឲ្យកក់ក្តៅ។
ក្នុងកម្មវិធីនោះដែរក្រុមប្រិបត្តិសាខ និងមន្ត្រីនៃការិយាល័យនគរបាលចរាចរណ៍នៃអធិការនគរបាលស្រុក បានផ្តល់នូវបច្ចេកទេសធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង និងជំនាញសំខាន់ៗ ចំនួនពីរដល់បងប្អូនប្រជាពលរដ្ឋ គឺ ÷វគ្គបណ្តុះបណ្តាលបានលេីកយកប្រធានបទសំខាន់ៗមកបង្ហាញ រួមមាន៖
១-បទបង្ហាញពីប្រវត្តិចលនាកាកបាទក្រហម
២- បង្ហាញពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍សកល និងកម្ពុជា ។
៣- បង្ហាញពីផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការបើកបរមិនពាក់មួកសុវត្ថិភាព ។
៤- បង្ហាញពីច្បាប់មួយចំនួនដែលពាក់ព័ន្ធនឹងការបើកបរមិនពាក់មួកសុវត្ថិភាព និងច្បាប់ពិន័យជាអន្តរការណ៍ ។
៥- បង្ហាញពីកត្តាផ្សេងៗដែលមានសុវត្ថិភាព ពេលបេីកបរ និងធ្វេីដំណេីរ ។
លោក នាយករងសាខា បាន ផ្តាំផ្ញើ និងកោតសរសើរ ដល់ ប្អូន ៗ ក្មួយ ៗ ជាយុវជន កាកបាទក្រហម ដែលខិតខំរៀនសូត្រ ក្រេបជពា្ជក់ យកចំណេះ ដឹង នេះ ទៅ ផ្សព្វផ្សាយ បន្ត ដល់ មិត្តភក្តិ នៅក្នុងសាលា និង ប្រជាពលរដ្ឋ យើង តាម សហគមន៍ ផង ដែរ ។
ចុងបញ្ចប់នៃពិធីបិទវគ្គ ក៏មានការសួរសំនួរ ចម្លើយ ផ្តល់មួកសុវត្ថិភាពដល់ប្អូនៗយុវជន និងបានថតរូបអនុស្សាវរីយ៍ប្រកបដោយភាពរីករាយក្រៃលែង ។



























