រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១០ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែមីនា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១០ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែមីនា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ តំណាងប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង២ ស្មៀនឃុំ មេភូមិទាំង៧ សរុប១៦នាក់ ស្រី០២នាក់ ដើម្បីពិភាគ្សាលើបៀបវារះដូចខាងក្រោម៖

- បើកកិច្ចប្រជុំ និងមតិស្វាគមន៍

- ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម

១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១០ ប្រចាំខែមីនា ឆ្នាំ២០២៣

២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៥ ប្រចាំខែកុម្ភៈ

៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំ ប្រចាំខែមីនា ឆ្នាំ២០២៣

៤/.របាយការណ៍របស់

- គ.គ.ន.ក ឃុំ

- ភូមិទាំង៧

- ប៉ុស្តិ៍នគរបាលរដ្ឋបាល

- សហគមន៍តំបន់ការពារធម្មជាតិ

- សហគមន៍នេសាទ

- សាលាបឋមសិក្សាទាំង៤

៥/.ទិសដៅអនុវត្តបន្ត

- អានដីការស្តីពីការតែងតាំងសមាសភាព នៃរចនាសម្ព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំអណ្តូងទឹក

- ពិភាគ្សា និងអនុម័ត លើតារាង១.១ ឃុំ

- ស្រង់ស្ថិតិប្រជាជនមានអាយុចាប់ពី៣ឆ្នាំឡើងទៅ ដែលបានចាក់ និងមិនទាន់បានចាក់វ៉ាក់សាំង

៧/.បញ្ហាផ្សេងៗ

- ផ្សព្វផ្សាយស្តីពីការប្រើប្រាស់អាជីវកម្មប្រព័ន្ធទឹកស្អាតក្នុងឃុំ

៨/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ។

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

-------------------------------

ថ្ងៃសុក្រ ១១ រោច ខែផល្គុន ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣

March 17, 2023

អត្ថបទទាក់ទង