រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថវិកាសមាគមន៍​មិត្ត​នគរបាល ត្រូវ​បានប្រគល់​ជូន​គ្រួសារ​នគរបាល​មរណៈ​ ២​ រូប​ និងគ្រួសារ​សពមន្ត្រី​នគរបាល​ ២​ រូប​

លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងទទួលផែនការងារធនធានមនុស្ស្ស​ តំណាង​លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានដឹកនាំ​ក្រុម​ការងារ​គណ:កម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្តកោះកុង​ ធ្វើ​ការ​ប្រគល់ថវិកាសមាគមមិត្តនគរបាលចំនួន​ ១៦,០០០,០០០រៀល​ (ដប់ប្រាំមួយលានរៀលគត់)​ ជូនគ្រួសារសពមន្ត្រីនគរបាល​០២រូប និងគ្រួសារមន្ត្រីនគរបាល​ ០២រូប រួមមាន៖
១-សពលោកវរសេនីយ៍ទោ​ ព្រំ​ អមរ៉ា​ ទទួលមរណភាព​ ដោយរោគាពាធ(គាំងបេះដូង)។
២-សពលោកព្រិន្ទបាលទោ ទូច​ ចាន់​ ទទួលមរណភាព​​ ដោយរោគាពាធ(ជំងឺ​មហារីក​សួត)។
៣-សពលោកស្រី ផឹង​ ផល្លី ត្រូវជាភរិយារបស់លោកវរសេនីយ៍ត្រី អាត់​ សុភាព ទទួលមរណភាពដោយជំងឺមហារីកស្បែក ។
​៤-សពលោកស្រី សេរី​ សុមុន្នី ត្រូវជាភរិយារបស់លោកអនុសេនីយ៍ឯក ដូង​ ធី​ ទទួលមរណភាព ដដោយជំងឺក្រិនថ្លេីម ។
ក្នុង​ឱកាស​នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ស្នងការ​រង​ បាន​ពាំនាំ​ពាក្យ​សួរ​សុខទុក្ខ​ របស់​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ ដល់​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ និងគ្រួសារ​សព​មន្ត្រី​នគរបាល​មរណៈ​ ផងដែរ។
ថ្ងៃសុក្រ ១១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ March 17, 2023

អត្ថបទទាក់ទង