រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារស្រុក សហការជាមួយអាជ្ញាធរភូមិ ឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំកណ្ដោល បានចុះពិនិត្យទីតាំងដែលបានឈូសឆាយដីមួយកន្លែង ស្ថិតនៅលើទីតាំងដីសម្រាប់ទុក្ខបែកចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយជនមិនស្គាល់មុខ

ដោយមានការចាត់តាំងពីរដ្ឋបាលស្រុក ក្រុមការងារស្រុក សហការជាមួយអាជ្ញាធរភូមិ ឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំកណ្ដោល បានចុះពិនិត្យទីតាំងដែលបានឈូសឆាយដីមួយកន្លែង ស្ថិតនៅលើទីតាំងដីសម្រាប់ទុក្ខបែកចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយជនមិនស្គាល់មុខ។

ក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំ បានចុះដល់ទីតាំងជាក់ស្តែង បានពិនិត្យឃើញថា មានការឈូសឆាយដីនិងឈូសបង្គោលដែលក្រុមការងារស្រុក ដែលបានបោះកំណត់ព្រំដីជាឡូតិ៍សម្រាប់បែងចែកជូនប្រជាពលរដ្ឋ តែមានជនមិនស្គាល់អត្តសញ្ញាណបានធ្វើការឈូសឆាយទៅលើទីតាំងនោះអស់មួយចំនួន ចំណែកគ្រឿងចក្របានគេចចេញពីកន្លែងកើតហេតុមុនពេលក្រុមការងារចុះទៅដល់។

រដ្ឋបាលស្រុក និងចាត់ក្រុមការងារដើម្បីស្វែងរកម្ចាស់គ្រឿងចក្រ មក សាកសួ ធ្វើការណែនាំ និងអនុវត្តទៅតាមវិធានរដ្ឋបាល។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

-----------------------------------------

ថ្ងៃសុក្រ ១១ រោច ខែផល្គុន ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣

វេលាម៉ោង ០៤:០០នាទីរសៀល

អត្ថបទទាក់ទង